ក្រុងម៉ានីល មន្ដ្រីបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា កំណើនសេដ្ឋកិច្ចហ្វីលីពីននៅត្រីមាសទី១បានធ្លាក់ចុះមកនៅត្រឹមកម្រិតទាប ៥,២ ភាគរយរយៈពេល ៣ ឆ្នាំ ដែលនៅក្រោមការព្យាករដោយសារការចំណាយ និងការនាំចេញខ្សោយ។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាល ការកើនឡើងនៅក្នុងអំឡុងត្រីមាសទី ១ ជាដំណើរការសេដ្ឋកិច្ចដ៏ល្អបំផុតបន្ទាប់ពីកំណើនដ៏អាក្រក់មួយ ៣,៨ ភាគរយនៅក្នុងត្រីមាសចុងក្រោយឆ្នាំ ២០១១ ។
វាទាបជាងការព្យាករជាមធ្យម ៦,៦ ភាគរយផងដែរដែលស្ទង់មតិដោយ Bloomberg និងលើសពីការព្យាកររយៈពេលពេញមួយឆ្នាំពី ៧ ដល់៨ភាគរយរបស់ទីក្រុងម៉ានីល។
លោក Arsenio Balisacan លេខាធិការផែនការសេដ្ឋកិច្ចបានប្រាប់អ្នកសារព័ត៌មានថា៖ «ទោះបីកំណើនក្នុងវិស័យឯកជននៅតែខ្លាំង ក៏ការចំណាយសាធារណៈទាបជងទិសដៅកំណត់ ជាពិសេសការធ្លាក់ចុះខាងសំណង់សាធារណៈបានធ្វើឲ្យធ្លាក់ចុះដល់កំណើនសេដ្ឋកិច្ចរួម»។
លោកថ្លែងដោយស្តីបន្ទោសលើការធ្លាក់ចុះនៅចិន និងប្រទេសកំពុងអភិវឌ្ឃន៍មួយចំនួនថា៖ «ការនាំចេញជាប្រភពធ្លាក់ចុះផ្សេងទៀត»។
រដ្ឋាភិបាលក៏បានកែតម្រូវកំណើនឡើងវិញងដែរនៅត្រីមាសទី ៤ កាលពីឆ្នាំមុនពី ៦,៩ មកនៅ ៦,៦ ភាគរយ។តាមទិន្នន័យពីនាយកដ្ឋានហិរញ្ញវត្ថុការចំណាយរបស់រដ្ឋាភិបាលចំនួន ៥០៤ ពាន់លានប៉េសូ( ១,២ ពាន់លានដុល្លារអាមេរិក) នៅត្រីមាសទី ១ មានចំនួន ១៣ ភាគរយនៅក្រោមទិសដៅកំណត់ ទោះបីជាការកើនឡើង ៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៤ ក៏ដោយ។
កំណើននៃការនាំចេញកាលពីខែមីនាបានធ្លាក់ចុះពី ១២,១ ភាគ រយមកនៅត្រឹម ២,១ ភាគរយក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៤៕
ADS HERE !!!